Scammer មិនដែលភ្លេចអ្នកនោះទេ ប៉ុន្តែអ្នកអាចភ្លេច Scammer តែមួយវិនាទី អ្នកនឹងត្រូវបាត់បង់ថវិកា និងaccount របស់ខ្លួន។ តើគួធ្វើយ៉ាងណាពេលឃើញ Link ចំឡែកទាំងនោះ?
មួយរយះមុនមានការផុសសុំទោសជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ទៅកាន់មិត្តភក្តិរបស់ខ្លួនដោយសារតែក្នុង Inbox មាន Link ផ្ញើរចូលទៅកាន់ប្រអប់សារអ្នកផ្សេងទៀតដោយស្វ័យប្រវត្ត។ ក្រៅពីនេះ នៅមាន Link ដែលផុសដោយស្វ័យប្រវត្តលើប្រូហ្វាលរបស់អ្នកទេ ទាំងនោះហើយជាការលបលួចពី Scammer។
Link ទាំងនោះ បានបន្លំដូចជា Facebook Link តម្រូវឱ្យយើងចុចភ្ជាប់ រួចហើយទាមទាការបំពេញព័ត៌មានផ្សេងៗដែលមានលក្ខណៈ Log in ឬ Sign Up ដើម្បីត្រងយកព័ត៌មាន និងទិន្ន័យសំខាន់ៗរបស់យើង។ ម៉្យាងទៀត ក៏មានករណី Scammer បង្កើតជាផ្ទាំងឱ្យយើងបំពេញព័ត៌មាន Credit កាត ដោយយកលេសថា ត្រូវ Reset ឬ Restore ដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនពិតជាមិនបានដឹងរឿងនេះ បើពួកគាត់ហានតែបំពេញព័ត៌មានចូលនោះទិន្ន័យ ឬទឹកប្រាក់របស់គាត់នឹងត្រូវបាត់បង់ភ្លាមៗ។
តើអ្នកធ្លាប់ជួបឬទេ? នៅពេលឃើញ Scammer ទាំងនោះ យើងគួរធ្វើបែបណា? កុំទាន់ភ័យ បើគ្រាន់តែឃើញមិនទាន់ចុចចូលមើល។ បើឃើញ Link ឬសញ្ញាអ្វីចំឡែកនោះសូមកុំចុចភ្ជាប់លើ Link ទាំងនោះ ហើយកុំបំពេញព័ត៌មាន ឬផ្តល់ព័ត៌មានអ្វីដល់ Link ទាំងនោះ អ្នកនឹងមិនបាត់បង់ទិន្ន័យ និងព័ត៌មានអ្វីឡើយ៕