សព្វថ្ងៃយើងទាំងអស់គ្នាដែលរស់នៅក្នុងសម័យ Facebook មិនអាចខ្វះបានទេនូវបណ្តាញទំនាក់ទំនងសង្គមមួយនេះដើម្បីកំសាន្ត តាមដានពត៌មាន និងចែកចាយនូវអ្វីថ្មីៗដែលខ្លួនមានជាដើម។ បើអត់បានប្រើវាហាក់ដូចជាខ្លះអ្វីដែលសំខាន់បំផុតម្យ៉ាងសំរាប់ជីវិត។ ប៉ុន្តែពិតណាស់ថា ការលេង Facebook ធ្វើឲ្យយើងចំណាយពេលវេលាដ៏មានតំលៃចោលមួយចំនួនធំ ហើយបើអ្នកមើល Youtube វិញធ្វើឲ្យយឺតដល់ល្បឿន Internet នៅកន្លែងធ្វើការរបស់អ្នក។ ដើម្បីឲ្យស្ថាប័នគេមានវិន័យ និងចង់ឲ្យអ្នកធ្វើការឲ្យគេបានពេញជើងពេញដៃគេមិនអនុញ្ញាតឲ្យអ្នកលេង Facebook ផ្តេសផ្តាសនៅកន្លែងធ្វើការទេ។
អ្នកបច្ចេកទេសខាង IT បើគេ Block មិនអោយមើល Web site ណាមួយគឺគេតែងតែ Set Proxy Server ដូចនេះបើយើងចង់ឲ្យអាច Access ទៅក្រៅបានត្រូវតែប្រើ Proxy ខាងក្រៅ។
-របៀបទីមួយប្រើ Tor Web Browser៖ ជាមួយ Tor Web Browser គឺមិនខុសគ្នាអំពី Web Browser ដទៃទៀតដូចជា Firer Fox , Chrome , Internet Explorer …ទេ ប៉ុន្តែ Tor Web Browser ប្រើ Proxy ខាងក្រៅបាន។ លោកអ្នកអាច Download តាម Link៖ Download Tor Browser រួចបើកកម្មវិធី Tor Browser នេះ។
-របៀបទី២ បើអ្នកប្រើ FireFox សូមអនុវត្តជំហានខាងក្រោម៖
បើក FrieFox ហើយ ចុចប៊ុយតុង Alt នៅលើកុំព្យូទ័រដើម្បីឲ្យវាចេញផ្ទាំងតូចដូចខាងក្រោម
ជ្រើសរើសយក Network ----> Settings
Click OK ហើយសាកល្បងបើក Facebook ឬ YouTube នោះអ្នកនឹងអាចប្រើបានហើយ។
ការបង្ហាញមកនេះគ្មានគោលបំណងឲ្យអ្នកធ្វើសកម្មភាពខុសពីវិន័យរបស់ស្ថាប័នរបស់អ្នក ឬប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកទេ ដូច្នេះអ្នកគួរតែពិចារណាហើយអនុវត្តតាមការណែនាំរបស់ស្ថាប័នអ្នកឲ្យបានល្អ ប៉ុន្តែជាការត្រឹមត្រូវអ្នកអាចឆ្លៀតពេលលេង Facebook ឬមើល YouTube នៅម៉ោងសំរាកដែលមិនប៉ះពាល់ដល់ការងារបាន។ លើសពីនេះទៅទៀត សម័យនេះទៅហើយយើងម្នាក់ៗមានស្មាតហ្វូនស្ទើរតែគ្រប់ដៃ ហើយមិនបាច់ប្រើអ៊ីនធឺណេតនៅកន្លែងធ្វើការក៏យើងអាចប្រើ Facebook បានដែរ...។