khmerpost khmerpost Author
Title: ការតម្លើងWordPress
Author: khmerpost
Rating 5 of 5 Des:
១. តម្រូវការរបស់ WordPress មុនពេលយើងអាចប្រើប្រាស់ WordPress បាន យើងត្រូវការ៖ PHP Apache MySQL ទាំង ៣ នេះមាននៅក្នុង WampServer ។...
១. តម្រូវការរបស់ WordPress
  • មុនពេលយើងអាចប្រើប្រាស់ WordPressបាន យើងត្រូវការ៖
    • PHP
    • Apache
    • MySQL
  • ទាំង ៣ នេះមាននៅក្នុង WampServer
  • សូមតម្លើងកម្មវិធីនេះជាមុនសិន


២. ទាញយកWordPress (Download)
  • ដើម្បីទាញយក WordPressសូមចូលទៅកាន់ គេហទំព័រ https://wordpress.org/download/ រួចចុចលើពាក្យ “Download”



  • ចូលទៅ C:\wamp\www រួចបង្កើតfolder មួយឈ្មោះ “mywordpress”
  • ពន្លាត WordPress

៣. ការបង្កើត database
ចូលទៅកាន់ Web Browser របស់យើងរួចសរសេរពាក្យថា “localhost” រួចចុចលើពាក្យថា “phpmyadmin”

រួចបំពេញទិន្នន័យ ដូចខាងក្រោម៖





៤. តម្លើង WordPress
  • ឥឡូវនេះយើងចូលទៅកាន់ Web browser របស់យើងរួច សរសេរ ពាក្យថា “localhost” រួចចុចលើពាក្យថា “mywordpress”
  • បន្ទាប់មកទៀតចុចលើពាក្យថា “Create a Configuration File”
  • បន្ទាប់មកទៀតនោះ សូមចុចលើពាក្យថា “Let’s go!”  
  • បន្ទាប់មកទៀតសូមបំពេញព័ត៌មានមួយចំនួន(មើលនៅចំនុច “c” ខាងលើ) រូចចុចលើពាក្យ “Submit”  
 
ចំពោះ User Name, Password គឺជាគណនី ដែលលោកអ្នក login ចូលទៅ “phpmyadmin”
  • បើបន្ទាប់ពីចុចលើ “Submit” លោកអ្នកទទួលបាន Error ដូចរូបខាងក្រោម នោះមានន័យថាលោក​អ្នកបំពេញព័ត៌មាន ពុំបានត្រឹមត្រូវនោះទេ។ សូមចុចលើពាក្យ
    “Try again”
    រួចពិនិត្យមើល ការបំពេញ​របស់លោក​អ្នកនៅ Form ខាងលើ។
  • រួចសូមចុចលើពាក្យថា “Run the install”
  • បន្ទាប់ពីនោះ លោកអ្នកនឹងឃើញដូចរូបខាងក្រោម៖  



1.      ជាចំណងជើងគេហទំព័ររបស់លោកអ្នក
2.      ជាឈ្មោះដែលលោកអ្នកប្រើសម្រាប់ Login ចូលទៅគ្រប់គ្រង់ គេហទំព័ររបស់លោកអ្នក
3.      ជាលេខសម្ងាត់ (password) សូមចងចាំលេខសម្ងាត់នេះ ដើម្បើ Login ចូលគ្រប់គ្រង់ គេហទំព័ររបស់លោកអ្នក
4.      ជាអាស័យដ្ឋានអ៊ីម៉ែល របស់ User ខាងលើ
5.      នៅពេលដែលលោកអ្នក ជ្រើសរើស (checked) នោះមានន័យថា លោកអ្នកអនុញ្ញាត្តឱ្យ Google, Yahoo, Bing, និង Search engines ដ៏ទៃទៀតអាចរក គេហទំព័ររបស់លោកអ្នកឃើញ
6.      រួចចុច “Install WordPress” ដើម្បីតម្លើង WordPress

  • ជាចុងក្រោយ លោកអ្នកនឹងឃើញ ដូចរូបខាងក្រោម៖
    • បើលោកអ្នកចង់ចូលទៅកាន់ គេហទំព័ររបស់លោកអ្នកសូម សរសេរពាក្យថា “localhost” នៅលើ Web Browser រួចជ្រើសរើសយកពាក្យថា “mywordpress” ដែលលោកអ្នកទើបបាន តម្លើងរួច។
    • នោះលោកអ្នកនឹងឃើញដូចរូបខាងក្រោម៖

  • បើលោកអ្នកចង់ចូលទៅកាន់កន្លែងគ្រប់គ្រងគេហទំព័រ​របស់លោកអ្នក សូមសេរសេរ​ពាក្យថា “wp-admin” បន្ទាប់ពីឈ្មោះ​គេហទំព័រ​របស់លោកអ្នក។
    • នៅពេល Logged in លោកអ្នកនឹងឃើញ ផ្ទាំងការងារ(Dashboard) ដូចរូបខាងក្រោម៖


About Author

Advertisement

 
Top