នៅក្នុង Windows 8 ឬក៏ Windows 8.1 នៅពេលដែលយើងចុចទៅលើ
Power Menu របស់វា យើងមិនឃើញមាន Hibernate Option នោះទេ។
ដើម្បីដាក់ឱ្យមានជម្រើសនេះនៅក្នុង Power Menu របស់ Windows 8 ឬក៏ Windows 8.1, សូមធ្វើដូចខាងក្រោម៖
ជំហានទី១៖ ចុច Windows Key + R ដើម្បីបើកផ្ទាំង Run ហើយបន្ទាប់មក វាកពាក្យថា
powercfg.cpl រួចចុច Enter
Key នោះវានឹងមានផ្ទាំង Power
Options មួយបង្ហាញចេញមក
ជំហានទី២៖ សូមចុចជ្រើសរើសយកជម្រើស Choose what the power button does ដូចក្នុងរូប បន្ទាប់មក វានឹងមានផ្ទាំង System Settings លេចចេញមក។
ជំហានទី៣៖ សូមជ្រើសរើសយកជម្រើស Change settings that are currently
unavailable ដូចនៅក្នុងរូបភាពខាងក្រោម។
ជំហានចុងក្រោ៖ សូមធីកយកជម្រើស Hibernate ដូចនៅក្នុងរូប រួចចុច Save Changes ជាការស្រេច។
ក្រោយពេលដែល
លោកអ្នកធ្វើតាមការណែនាំខាងលើរួចហើយ នោះ នឹងឃើញមាន Hibernate
Option នៅក្នុង Power Menu របស់ Windows ជាក់ជាមិនខានឡើយ។