អត្ថប្រយោជន៏នៃការញ្ញាំផ្លែស្រកា A+ A- Print Email khmerpost Link Author Title: អត្ថប្រយោជន៏នៃការញ្ញាំផ្លែស្រកា Author: khmerpost Rating 5 of 5 Des: ១) កាឡូរីទាប៖ ផ្លែស្រកានាគ ជាផ្លែមួយ ដែលមានរសជាតិ ផ្អែមមែន ប៉ុន្តែវាមិនធ្វើអោយ អ្នកឡើងទម្ងន់នោះទេ ពីព្រោះវាមានតែ ៦០កាឡូរីតែប៉ុណ្ណោះ។ ជាពិស... ១) កាឡូរីទាប៖ ផ្លែស្រកានាគ ជាផ្លែមួយ ដែលមានរសជាតិ ផ្អែមមែន ប៉ុន្តែវាមិនធ្វើអោយ អ្នកឡើងទម្ងន់នោះទេ ពីព្រោះវាមានតែ ៦០កាឡូរីតែប៉ុណ្ណោះ។ ជាពិសេសនោះ ផ្លែស្រកានាគ សម្បូរជាតិសរសៃ ដែលនៅពេលអ្នកទទួលទានវា ធ្វើអោយឆាប់ឆ្អែត និងមិនធាត់ថែមទៀត។២) សម្បូរជាតិវីតាមីនC៖ ចំពោះផ្លែស្រកានាគ សម្បូរជាតិវីតាមីនC ដែលអ្នក បានដឹងស្រាប់ហើយ ថាវីតាមីនC ជួយអោយប្រព័ន្ធការពាររាងកាយ របស់អ្នក រឹងមាំបានល្អ និងជួយព្យាបាល បញ្ហាផ្លូវដង្ហើមបានថែមទៀត។ មិនតែប៉ុណ្ណោះ វាជួយអោយ មុខរបួសមួយចំនួន អាចជាសះស្បើយ បានឆាប់រហ័ស។ ដូច្នេះអ្នកគួរតែ ទទួលទានផ្លែស្រកានាគ អោយបានច្រើន ដើម្បីអោយរាងកាយរបស់អ្នក ស្រូបយកជាតិវីតាមីនC។៣) ផ្ទុកវីតាមីនB៖ ផ្លែស្រកានាគ ផ្ទុកជាតិវីតាមីនB រួមទាំងវីតាមីនB1 B2 និងB3។ ចំពោះវីតាមីនB1 បានជួយអោយ រាងកាយអាចស្រូបជាតិ កាបូអ៊ីដ្រាត ដែលមានក្នុងអាហារ។ រីឯវីតាមីនB2 មានសារៈសំខាន់ណាស់ ក្នុងការថែទាំសុខភាពនៅខាងក្នុង បានយ៉ាងល្អ។ ចំពោះវីតាមីនB3 គឺល្អខ្លាំងណាស់ ចំពោះស្បែករបស់អ្នក អោយមានភាពភ្លឺរលោងស្អាតបាន។៤) សម្បូរសារធាតុចិញ្ចឹម៖ ក្នុងផ្លែស្រកានាគ សម្បូរសារធាតុចិញ្ចឹមជាច្រើន ដូចជាសារធាតុLycopene ដែលជួយការពារមហារីក ក្រពេញប្រូស្តាត។ បន្ថែមពីនេះទៅទៀត ផ្លែស្រកានាគ បានផ្ទុកសារធាតុ Phytoalbumin ដែលការពារ និងកាត់បន្ថយឱកាស កើតមហារីកបាន ។ ដូច្នេះ អ្វីដែលប្រសើរនោះ អ្នកគួរតែបរិភោគផ្លែស្រកានាគ ជាប្រចាំ ដើម្បីជួយទប់ស្កាត់ ជម្ងឺមហារីកមួយចំនួនបាន។៥) ផ្ទុកជាតិរ៉ែ៖ ផ្លែស្រកានាគ មិនត្រឹមសម្បូរជាតិវីតាមីននោះទេ ថែមទាំងបានផ្ទុក ជាតិកាល់ស៉្យូម ផូស័្វរ និងជាតិដែកផងដែរ ។ ចំពោះជាតិ កាល់ស៉្យូម ជួយអោយឆ្អឹងរបស់អ្នក រឹងមាំបាន។ ចំនែកឯជាតិផូស្វ័រវិញ ជួយអោយជាលិកាក្នុងរាងកាយ របស់អ្នកមានសុខភាពល្អ។ រីឯ ជាតិដែកវិញ ជួយថែទាំ កោសិកាឈាមក្រហម របស់អ្នក និងជួយអោយសាច់ដុំ របស់អ្នក រឹងមាំខ្លាំងក្លាបាន ផងដែរ។