ដូចអ្នកបានដឹងស្រាប់ហើយ ពីគុណវិបត្តិនៃពិសារ គ្រឿងភេសជ្ជៈប៉ូវកំលាំងមួយចំនួន ទោះបីជាវាផ្ដល់ថាមពលដល់អ្នកក៏ដោយ។ ប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពរបស់អ្នក ។ យ៉ាងណាមិញ ខ្មែរឡូតនឹងបង្ហាញពីចំនុច អវិជ្ជមាននៃភេសជ្ជៈប៉ូវកម្លាំងនេះ ជូនប្រិយមិត្តឲ្យបានជ្រាប៖
១) ប៉ះពាល់សុខភាពខាងក្នុង៖ វាអាចអោយក្រពះ បង្កទៅជាក្រហាយរឺក៏រលាកបាន និងឈឺទ្រូង ខ្យល់ចាប់ ឈឺរោយសាច់ដុំ ជាពិសេសអាចអោយ ទៅជាកើតជំងឺគាំង បេះដូងថែមទៀត
២) ធ្វើអោយកើតអារម្មណ៍ធុញធប់ (Stress)៖ ភាគច្រើនក្នុង ភេសជ្ជៈនីមួយៗតែងតែ លាយចូលនូវជាតិកាហ្វេអ៊ីន ដែលធ្វើអោយមានរសជាតិឈ្ងុយ ប៉ុន្តែអ្នកមិនដឹងថា ជាតិកាហ្វេអ៊ីននេះ អាចអោយអារម្មណ៍អ្នក ឆាប់មួរម៉ៅ និងធុញធប់បាននោះទេ
៣) ជាតិស្ករកើនឡើង៖ តាមពិតភេសជ្ជៈប៉ូវកំលាំង សុទ្ធតែបញ្ចូលជាមួយជាតិស្ករ
ដើម្បីអោយគ្រប់គ្នាពិសារ មានកម្លាំងខ្លាំង ។ វាបានធ្វើអោយ មានជាតិស្ករក្នុងខ្លួនកាន់ តែច្រើន ជាពិសេសអ្នកអាចធាត់ យ៉ាងឆាប់រហ័ស។ បន្ថែមពីនេះទៅទៀត ប្រព័ន្ធការពារចុះខ្សោយ ទៅជារលាក សារពាង្គកាយត្រង់ចំនុចណាមួយនៅក្នុងខ្លួនរបស់យើង
ចំនុចទាំងអស់នេះ គឺជាផលប៉ះពាល់នៃការ ពិសារគ្រឿងភេសជ្ជៈប៉ូវកម្លាំង។ ចុះប្រិយមិត្ត មានយោបល់ យ៉ាងណាដែរ?
ខ្មែរឡូត