អត្ថប្រយោជន៏ការបរិភោគបន្លែល្ពៅ
សាច់ល្ពៅ៖
១. ល្ពៅសម្បូរទៅដោយ carotenoids ដែលត្រូវបានគេទទួលស្គាល់ សម្រាប់ការរក្សា ប្រព័ន្ធភាពស៊ាំនៃភាពរឹងម៉ាំ និងមានសុខភាពល្អ។
២. Beta-carotene ត្រូវបានរកឃើញ នៅក្នុងផ្លែល្ពៅ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏មានអានុភាព ក៏ដូចជាភ្នាក់ងារប្រឆាំង នឹងការរលាក។ វាអាចជួយទប់ស្កាត់ ការកើនឡើងនៃកូលេស្តេរ៉ូល នៅក្នុងសរសៃឈាម ដូច្នេះវាអាចកាត់បន្ថយឱកាស នៃជំងឺដាច់សរសៃឈាមខួរក្បាល។
៣. ល្ពៅថែមទាំង សម្បូរទៅដោយប្រូតេអ៊ីន alpha-carotene ដែលអាចជួយបន្ថយដំណើរការ
នៃការវិវត្តន៍ទៅរកភាពចាស់ និងជួយការពារ ជំងឺភ្នែកឡើងបាយផងដែរ។
៤. ល្ពៅត្រូវបានគេទទួលស្គាល់ថា ជាប្រភេទបន្លែ និងផ្លែឈើ ដែលអាចកាត់បន្ថយហានិភ័យ ដែលនាំឲ្យកើតមានជំងឺភ្នែក ហើយអ្នកដែលមាន បញ្ហាភ្នែក គួរតែទទួលទាន ផ្លែល្ពៅឲ្យបានច្រើន ដើម្បីជៀសវាងទៅដល់ការពិការភ្នែក។
៥. ជាតិសរសៃខ្ពស់ ដែលមាននៅក្នុងល្ពៅ គឺមានផលល្អសម្រាប់សុខភាព ពោះវៀនផងដែរ។
៦. ល្ពៅផ្ទុកទៅដោយ ជាតិប៉ូតាស្យូម ដែលអាចកាត់បន្ថយ ឱកាសនៃការកើតជំងឺលើសឈាមបាន។
៧. វត្តមានរបស់ធាតុស័ង្កសី ដែលមាននៅក្នុងល្ពៅ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ និងអាចជួយបង្កើន ដង់ស៊ីតេឆ្អឹងផងដែរ។
គ្រាប់ល្ពៅ៖
១. គ្រាប់ល្ពៅ អាចជំនួយទៅដល់ ក្រពេញប្រូស្តាត និងអាចជួយសម្រួលទៅដល់ អ្នកដែលមានការពិបាក ក្នុងការនោមផងដែរ។
២. មានផ្ទុកទៅដោយ L-tryptophan ដែលមានប្រសិទ្ធិភាព ក្នុងការប្រឆាំងនឹងជំងឺ បាក់ទឹកចិត្ត។
៣. គ្រាប់ល្ពៅ ត្រូវបានគេដឹងថា គឺជាអ្នកការពារ ប្រឆាំងនឹងជំងឺពុកឆ្អឹង ពីធម្មជាតិផងដែរ។
៤. គ្រាប់ល្ពៅ ត្រូវបានគេទទួលស្គាល់ ក្នុងការកាត់បន្ថយការរលាក ដោយមិនប៉ះពាល់ទៅដល់ ប្រសិទ្ធិភាពរបស់ថ្នាំ ការពាររលាកឡើយ។
៥. តាមការសិក្សា បានបង្ហាញថា គ្រាប់ល្ពៅ បានជួយការពារ ក្រួសក្នុងតម្រងនោម បានទៀតផង។
៦. គ្រាប់ល្ពៅសម្បូរទៅដោយ phytosterols ដែលអាចជួយកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល LDL បានផងដែរ៕