=>ដើម្បីធ្វើការផ្លាស់ប្តូរ Fonts នៅលើ Google Chrome អ្នកត្រូវធ្វើការចូលទៅកាន់ "Font and Language Settings" ដោយចុចនៅត្រង់ Settings ដែលនៅផ្នែកខាងស្តាំខាងលើនៃផ្ទាំង Web Browser
=>ធ្វើការ Scroll Down រហូតទាល់តែអ្នកឃើញពាក្យ "Web Content " Section បន្ទាប់មកចុច Click នៅត្រង់ "Customize Fonts"
=> បន្ទាប់មកធ្វើការផ្លាស់ប្តូរទំហំអក្សរ និង ស្តង់ដារអក្សរ
=> បន្ទាប់ពីលោកអ្នកបានធ្វើការផ្លាស់ប្តូរហើយអ្នកត្រូវចុច"Done" និងធ្វើការ Restart នូវ Browser របស់អ្នក។
*ការផ្លាស់ប្តូរ Fonts នៅលើ Mozilla Firefox
=> ប្រសិនបើលោកអ្នកប្រើប្រាស់នូវ Firefox ជាផ្ទាំង Main Browser អ្នកអាចធ្វើការ Edit ទៅលើ Fonts ដោយជំហានងាយៗតែប៉ុណ្ណោះ។ ចុចនៅត្រង់"Options"
=> បន្ទាប់មក អ្នកត្រូវចុចនៅត្រង់ Content និងជ្រើសរើស Fonts ចេញពី Drop Down Menu។
=>នៅត្រង់នេះអ្នកអាចផ្លាស់ប្តូរបានតែ Font Size នោះទេ ប្រសិនបើអ្នកចង់បាននូវកិច្ចការផ្សេងទៀតសូមចុចនៅត្រង់ "Advanced" Button និងជ្រើសរើសនូវ Settings មួយចំនួនដែលអ្នកត្រូវការ។
=> បន្ទាប់មកចុច "OK"។
*ការផ្លាស់ប្តូរ Fonts នៅលើ Internet Explorer
=> ប្រសិនបើអ្នកជាអ្កពេញនិយមប្រើប្រាស់ទៅលើ IE អ្នកក៏អាចធ្វើការផ្លាស់ប្តូរនូវ Fonts Size របស់Browser បានយ៉ាងងាយស្រួលផងដែរ។ ដំបូងអ្នកត្រូវចុចនៅលើប៊ូតុង "Internet Options"។
=> បន្ទាប់មកផ្ទាំង Popup Window នឹងបង្ហាញមក ចុចលើ"Fonts"។
=> ពេលនេះអ្នកអាចធ្វើការផ្លាស់ប្តូរនូវ Text Fonts នៅលើ Web Pages តាមដែលអ្នកចង់បាន។
=> រួចចុច OK ជាការស្រេច
យើងសង្ឃឹមថា អ្នកអាចយកវិធីសាស្រ្តនេះដើម្បីផ្លាស់ប្តូរនូវ Fonts Size នៅលើ Web Browser បានយ៉ាងជោគជ័យ 100%។