១. បែងចែកពេលវេលាជាចំណែកៗ ពោលគឺរៀន៥០នាទី សម្រាក១០នាទី។
២. បែងចែកពេលវេលាសម្រាប់ដំណេកយ៉ាងហោចណាស់ពី៧ទៅ៨ម៉ោងរាល់យប់។ ប្រការសំខាន់គួរចូលគេងពីម៉ោង១០យប់ដល់ភ្លឺ។
៣. រៀបចំពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់ការបរិភោគអាហារ។
៤. បែងចែកពេលវេលាសម្រាប់លំហាត់ប្រាណ និងទំនាក់ទំនងជាមួយសង្គមខាងក្រៅ ពីព្រោះការរស់នៅមិនមែនសម្រាប់តែការសិក្សាមួយមុខទេ។
៥. គួរយកពេលថ្ងៃជាពេលសម្រាប់សិក្សា ព្រោះតាមការស្រាវជ្រាវបង្ហាញថា ការរៀននៅពេលថ្ងៃ១ម៉ោងមានប្រសិទ្ធភាពស្មើនឹងការរៀន១ម៉ោងកន្លះ នៅពេលយប់។
៦. គួរលៃម៉ោងសម្រាប់រំលឹកមេរៀនរយៈពេលខ្លីៗមុននិងក្រោយពេលរៀនមុខវិជ្ជានីមួយៗនៅសាលា។
៧. ចូរប្រើប្រាស់ម៉ោងទំនេរដែលអ្នកធ្លាប់តែខ្ជះខ្ជាយពីមុន។
៨. ក្នុងកាលវិភាគនីមួយៗគួរជៀសវាងរៀបរាប់លំអិតពេក។