នាពេលបច្ចុប្បន្នទូរសព្ទSmartphone មានការប្រើយ៉ាងច្រើនកុះករពីរអ្នកប្រើប្រាស់នៅជុំវិញពិភពលោក
ដោយសារតែវាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ពួកគេ។
ប៉ុន្តែវាក៏បានបង្កផល់ប៉ះពាល់ដល់អ្នកប្រើប្រាស់ដែរ។
ហើយខាងក្រោមនេះគឺជាការរកឃើញចុងក្រោយនៃផលប៉ះពាល់ទៅលើរាងកាយនៃការប្រើប្រាស់
Smartphone។
១.
ប៉ះពាល់ដល់ឆ្អឹងកញ្ចឹងក
យោងតាមការសិក្សាថ្មីមួយពីក្រុមហ៊ុនSurgical Technology International បានអោយដឹងថាការឱនសម្លឹងមើលទៅកាន់អេក្រង់ Smartphoneយូរ នឹងបង្កនូវការប៉ះពាល់ច្រើនដល់ឆ្អឹងកញ្ចឹងក។
ស្រដៀងគ្នានេះដែរ បើយោងទៅតាមរបាយការណ៍របស់ទស្សនាវដ្ដីអាមេរិក Atlantic
បានរាយការណ៍ថា៖ ”អំឡុងពេលដែលអ្នកបានឱបក្បាលសម្លឹងទៅកាន់អេក្រង់Smartphone
អ្នកនឹងបន្តដាក់ទម្ងន់នៅលើឆ្អឹងកញ្ចឹងករបស់អ្នក ”។ ក្នុងការឱនក្បាលចុចទូរសព្ទជាទម្រង់
១៥ដឺក្រេគឺមានទម្ងន់១២គីឡូក្រាម
ហើយបើឱនក្នុងទម្រង់៦០ដឺក្រេគឺមានទម្ងន់ប្រហែលជា២៧គីឡូក្រាម។ លោក Kenneth
Hansraj ដែលជាអ្នកស្រាវជ្រាវម្នាក់បានធ្វើសន្និដ្ឋានទៅលើការសិក្សានេះថាបើសកម្មភាពនេះនៅតែបន្ត
នោះផលប៉ះពាល់នេះនឹងបង្កគ្រោះថ្នាក់នៅថ្ងៃមុនដែលអាចឈានទៅដល់ការវះកាត់។
២. 3G networks បង្កគ្រោះថ្នាក់ដល់កុមារ
តាមការសិក្សាថ្មីមួយផ្សេងទៀតបានអោយដឹងថាការ
3G networks គឺបង្កនូវផលប៉ះពាល់ដល់កុមារ។
Craig Palsson ដែលជានិស្សិតបញ្ចប់ផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ
Yale University បានធ្វើការចេញផ្សាយនូវរបាយការណ៍ការសិក្សាមួយកាលពីខែមុនថា
ទំនាក់ទំនងនៃការដាក់បញ្ចូល AT&T’s 3G networkនៅតាមទីក្រុងមួយចំនួន
និង
អត្រាកើនឡើងនៃកុមាររងរបួសនៅមន្ទីរពេទ្យគឺមានការកើនឡើងដូចគ្នា។
នៅក្នុងរបាយការណ៍ លោក Palsson ក៏បានបន្ថែមទៀតដែរថាមានកុមារក្រោមអាយុ៥ឆ្នាំបានកើនឡើង១០ភាគរយនៅក្នុងមន្ទីរពេទ្យ
នៅពេលដែលក្នុងទីក្រុងបានដាក់អោយប្រើ3G network។
ពេលឪពុកម្ដាយមានប្រព័ន្ធ 3G ប្រើប្រាស់
ការយកចិត្តទុកមើលថែកុមារក៏មានការធ្លាក់ចុះដែលបណ្ដាលឲ្យពួកគេរងរបួសជាយថាហេតុ។
៣. ការប្រើ Smartphone ខ្លាំងធ្វើឲ្យឈឺសន្លាក់កែងដៃ
យោងតាមសេចក្ដីរាយការណ៍មួយពី Good Housekeeping បានអោយដឹងថា
Carpal tunnel (ឈឺសន្លាក់កែងដៃ) គឺបង្កឡើងដោយសារ
ការងារការិយាល័យដូចជាការងារវាយអត្ថបទជាដើម
ហើយផងដែរវាក៏បង្កមកពីការប្រើប្រាស់Smartphone ដែរ។
ការលើកដៃចុះឡើងប្រើទូរសព្ទច្រើនហួសនឹងធ្វើឲ្យរលាក ឬ
ហើមសន្លាក់ដៃ និងស្ពឹកស្រពន់ជាដើម។
៤. ផលប៉ះពាល់ភ្នែក
មនុស្សភាគច្រើនតែទម្លាប់មើល
Smartphone ដូចជាលេង ហ្គេម Facebook
និងការងារផ្សេងទៀតមុនពេលចូលគេង។
ប៉ុន្តែអ្នកធ្លាប់គិតទេថាការធ្វើបែបនេះវាបង្កនូវផលប៉ះពាល់ដល់យើង។
យោងតាមរបាយការណ៍កាលពីប៉ុន្មានឆ្នាំថ្មីៗនេះបានបង្ហាញថាទម្លាប់មើលទូរសព្ទ
Smartphone មុនពេលចូលគេងគឺវាបានបង្កនូវផលប៉ះពាល់ដំណេកដូចជាការដេកមិនលក់
ហើយជាពិសេសទៅទៀតនោះគឺវានិងបង្កប៉ះពាល់ធ្ងន់ដល់ភ្នែក។
ជាមួយគ្នានេះដែរគេហទំព័រ Businessinsider ក៏បានធ្វើការរាយការណ៍ផងដែរថា
ភ្លើងពណ៌ខៀវដែរចេញពីឧបករណ៍អេឡិចត្រូនិកគឺវាបានបង្កបញ្ហាទៅលើសុខភាពរាងកាយនិងផ្លូវចិត្ត
រួមទាំងជំងឺភ្នែកឡើងបាយ ការធ្លាក់ចុះសមត្ថភាពភ្នែក និង
មានហានិភ័យខ្ពស់នៃការកើនឡើងនៃជំងឺមហារីក។