khmerpost khmerpost Author
Title: Samsung​ ជាប់​​​លេខ​ ៧​ នៃ​​ ​«ម៉ាកសកលល្អបំផុត ឆ្នាំ ២០១៤»
Author: khmerpost
Rating 5 of 5 Des:
ក្រុមហ៊ុន​ Samsung Electronics ​ក្លាយ​ជា​ម៉ាក​ល្បី​លើពិភពលោក​លំដាប់​លេខ​រៀង​ទី​៧ ប្រចាំ​ឆ្នាំ​របស់​Interbrand ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុ...
ក្រុមហ៊ុន​ Samsung Electronics ​ក្លាយ​ជា​ម៉ាក​ល្បី​លើពិភពលោក​លំដាប់​លេខ​រៀង​ទី​៧ ប្រចាំ​ឆ្នាំ​របស់​Interbrand ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ពេល​ថ្មីៗ​នេះ។ ការវាយ​តម្លៃ​អំពី​កំណើន​តម្លៃ​ម៉ាក Samsung ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តួចផ្តើម​នៃ​គំនិត​ច្នៃ​ប្រឌិត​ផ្នែក​ទីផ្សារ​និង​ភាព​ជា​អ្នកនាំ​លើទីផ្សារ​រាល់​គ្រប់​ប្រភេទ​ផលិតផល​ដោយ​រួម​មាន ស្មាតហ្វូន  ​ទូរទស្សន៍   ​ឧបករណ៍ឌីជីថល   ​និងឧបករណ៍​អង្គចងចាំ។

មិន​តែ​ប៉ុណ្ណោះ ​ទូរសព្ទស៊េរី ​Samsung Galaxy S,  ​Note ​និង​​ទូរទស្សន៍  Samsung ​នៅ​តែ​អាច​រក្សា​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​ទីផ្សារ​ពិភពលោក។
គេ​ចាំ​បាន​ថា ​Samsung ​បាន​ចុះ​ឈ្មោះ​ទៅ​ក្នុងប​ញ្ជីម៉ាក​ពិភព​លោក​របស់ Interbrand​ នៅ​ឆ្នាំ ២០០៩​ ក្នុង​លំដាប់​ថ្នាក់​ទី​ ២០​ និង​ក្រោយ​មក​បាន​វិឌ្ឍន​យ៉ាង​រហ័ស​ឡើងមក​លំដាប់​ថ្នាក់ទី​ ១០ ក្នុង​ឆ្នាំ ២០១២​ ត្រឹម​រយៈពេល​ ៣ ឆ្នាំ​ប៉ុណ្ណោះ។  មក​ដល់​ឆ្នាំ២០១៤​នេះ ម៉ាកSamsung ​មានតម្លៃ​ ៤៥,៥ ពាន់​លាន​ដុល្លារ  កើន​បាន ១៥% ប្រៀបធៀប​ទៅ​នឹង ៣៩,៦ ពាន់លានដុល្លារ​ កាលពី​ឆ្នាំ ២០១៣ ​កន្លងទៅ។​ Samsung​បាន​បន្ត​ការរីក​លូតលាស់​លឿន​នៃ​គុណតម្លៃ​ម៉ាក​របស់​ខ្លួន​ច្រើន​ជាង​ទ្វេដង​ប្រៀបធៀប​ទៅ​កំពូល​ម៉ាក​ផលិតផល​ទំាង ​១០០​ របស់​ពិភពលោក​ដែល​មាន​កំណើនត្រឹម​ ៧,៥%​ តែប៉ុណ្ណោះ។ ​


samsung-logo1-600x220

ក្រុមហ៊ុន ​Samsung​​បានរក្សា​​តំណែង​​ចំណាត់​​ថ្នាក់លេខ ១ ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​សម្រាប់​រយៈ​ពេល​  ២ឆ្នាំ​ជាប់ៗ​គ្នា​ តាមរយៈ​ការ​ផលិត​ស្មាតហ្វូន​ទំនើប​រួម​ទាំង​​ទូរសព្ទ​ស៊េរី ​Galaxy S  ​និងNote  ​ខណៈ​ពេល​ដែល​ឧបករណ៍​ពាក់​ដៃ  (Wearable Device)  ​ដូចជា​នាឡិកា​ Samsung​ Gear និង ​Samsung ​Gear VR  ​ក៏​ជាច​លករ​ថ្មី​ក្នុង​ការ​ជំរុញ​កំណើន​លូតលាស់​ផង​ដែរ។

ចំពោះ​ទីផ្សារ​ទូរទស្សន៍​ក្រុមហ៊ុន​ Samsung បាន​គ្រប់គ្រង​ក្នុង​ការ​ពង្រីកភាព​ជាអ្នក​ដឹកនាំ​ជាសកល​របស់​ខ្លួន​អស់រយៈពេល​ ៨ ​ឆ្នាំគិត​មក​ដល់​ឆ្នាំនេះ​ដែល​ត្រូវបាន​ជួយជំរុញ​តាមរយៈ​ការណែនាំ​ស៊េរីទូរទស្សន៍​កោង Curved TVs  ​ទៅ​ក្នុងទីផ្សារ​ ហើយ​ក្រុមហ៊ុន Samsung ​ក៏ឈាន​មុខគេ​លើឧបករណ៍​ប្រើប្រាស់​ឌីជីថល​ក្នុង​គេហដ្ឋាន​ក្នុងទីផ្សារធំៗ​ជាមួយស៊េរីផលិតផលថ្មី​សម្រាប់​ផ្ទះបាយ។

ចំពោះប្រវត្តិ​អាជីវកម្ម​ក្រុមហ៊ុន Samsung ​ទទួលបានភាព​ជោគជ័យ ​និង​រក្សាតំណែង​បាន​លេខ ១ អស់​រយៈ​ពេល​ ២១​ ឆ្នាំ​មកហើយដែល​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ដោយភាព​នាំមុខ​ផ្នែក​បច្ចេកវិជ្ជា​របស់​ខ្លួន​និង​គំនិតផ្តួចផ្តើម​លើតម្រូវ​ការ​នៃ​ទីផ្សារ​អតិថិជន។

យោងតាមសម្តីរបស់​លោក​ SP Kim ​នាយកផ្នែកទីផ្សារ​របស់ក្រុមហ៊ុន​ Samsung Electronics​ បាន​មាន​ប្រសាសន៍​ថា៖ “យើងបន្ត​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​ម៉ាក​ផលិតផល​នៅ​ក្នុងបេះដូង​របស់​អតិថិជន​​ តាម​រយៈគំនិត​និង​បច្ចេកវិជ្ជា​ច្នៃប្រឌិតថ្មីៗ ​ដែល​ផ្តល់​សិទ្ធិនិង​សមត្ថភាព​ដើម្បីរុករក​បទពិសោធន៍ថ្មី​និង​លើក​កម្ពស់ជី​វិត​ឲ្យកាន់​តែ​ប្រសើរ”។

About Author

Advertisement

 
Top