Samsung Galaxy Note 4 គឺជា ស្មាតហ្វូនលំដាប់ខ្ពស់ របស់ Samsung ហើយដែល ក្រុមហ៊ុននេះ រំពឹងថា នឹងបំបាក់ iPhone 6 Plus របស់ Apple។ Note 4 នឹង ចេញមក ជាមួយ បន្ទៈឈីប 2 ផ្សេងគ្នា ដោយមួយប្រើ របស់ Qualcomm សំរាប់ទីផ្សារអន្តរជាតិ និងមួយទៀត ប្រើ បន្ទៈឈីប Exynos ខ្លាំង របស់ Samsung ខ្លួនឯង សំរាប់ទីផ្សារ កូរ៉េ។ ម៉ូដែលដែលចេញនៅកូរ៉េ ប្រើបន្ទៈឈីប Exynos 5433 ដែលមានអង្គគណនា 8 គ្រាប់។ ថ្វីបើ អង្គគណនាខ្លាំង តែនៅពេលលេងហ្គេម ឬប្រើ ការងារក្រាហ្វិកខ្លាំង នោះ ការងារទាំងនោះ ក៏ត្រូវពឹងពាក់ ទៅលើ អង្គក្រាហ្វិក របស់វា ដែរ។
បើតាម ការតេស្ត របស់ gfxbench ប្រៀបធៀប ម៉ូដែលទាំងពីរ ឃើញថា iPhone 6 Plus ឈ្នះគ្រប់តេស្ត ដែលបានសាកល្បង។ បើតាម AppleInsider បានអោយដឹងថា ការចាញ់នេះ មានកត្តាច្រើន រួមផ្សំគ្នា:
1. ទំហំបង្ហាញរូបភាព: Note 4 មានទំហំបង្ហាញរូបភាព រហូត 1440×2560 ភិចសែល ចំណែក iPhone 6 Plus មានទំហំបង្ហាញរូបភាព 1080×1920 ភិចសែលប៉ុណ្ណោះ។ ការមាន ទំហំបង្ហាញរូបភាពធំ ត្រូវការ ប្រើកំលាំង GPU ធំដែរ ដែលធ្វើអោយ ការគណនាបង្ហាញរូបភាពលើអេក្រង់ (Render) មានលក្ខណៈយឺត។
បើតាម ការតេស្ត របស់ gfxbench ប្រៀបធៀប ម៉ូដែលទាំងពីរ ឃើញថា iPhone 6 Plus ឈ្នះគ្រប់តេស្ត ដែលបានសាកល្បង។ បើតាម AppleInsider បានអោយដឹងថា ការចាញ់នេះ មានកត្តាច្រើន រួមផ្សំគ្នា:
1. ទំហំបង្ហាញរូបភាព: Note 4 មានទំហំបង្ហាញរូបភាព រហូត 1440×2560 ភិចសែល ចំណែក iPhone 6 Plus មានទំហំបង្ហាញរូបភាព 1080×1920 ភិចសែលប៉ុណ្ណោះ។ ការមាន ទំហំបង្ហាញរូបភាពធំ ត្រូវការ ប្រើកំលាំង GPU ធំដែរ ដែលធ្វើអោយ ការគណនាបង្ហាញរូបភាពលើអេក្រង់ (Render) មានលក្ខណៈយឺត។
2. ការប្រើប្រាស់ ស្តង់ដារ OpenGL ខ្សោយ: ប្រព័ន្ធ Android ប្រើប្រាស់ស្តង់ដារ OpenGL (កូដដែលប្រើ សំរាប់គណនាការបង្ហាញរូបភាព) មិនបានល្អ ដែលធ្វើអោយ បន្ទៈឈីប ដែលប្រើប្រព័ន្ធនេះ មិនអាចបញ្ចេញ កំលាំងពេញរបស់ខ្លួន បាន បើទោះជា មានចំនួនអង្គគណនា (Core) និងអង្គចងចាំ RAM ច្រើន ជាង នៅលើ iPhone ក៏ដោយ។
3. អង្គក្រាហ្វិក: Note 4 ប្រើ អង្គក្រាហ្វិក Mali-T760 គឺជា អង្គក្រាហ្វិក លំដាប់មធ្យម របស់ ក្រុមហ៊ុន ARM ខណៈដែល iPhone 6 Plus ប្រើអង្គក្រាហ្វិក PowerVR GX6450 របស់ Imaginatin ដែលជា អង្គក្រាហ្វិកលំដាប់ខ្ពស់។
4. អង្គគណនា: Note 4 ប្រើបន្ទៈឈីប Exynos 5433 ស្ថាបត្យកម្ម big.LITTLE របស់ ARM។ ថ្វីបើមានអង្គគណនា 8 គ្រាប់ក្តី ប៉ុន្តែ វាដំណើរការ ម្តងតែ 4 គ្រាប់ ប៉ុណ្ណោះ គឺ 4 គ្រាប់ ក្នុងល្បឿន 1.3GHz សំរាប់ការងារគណនាទាប និងមធ្យម និង 4 គ្រាប់ក្នុងល្បឿន 1.9GHz សំរាប់ ការងារគណនាធំៗ… មិនមែន ម្តង 8 គ្រាប់នោះទេ។ ដូចនេះ ធាតុពិត វាអាចចាត់ថាជា អង្គគណនា 4 គ្រាប់។
5. ប្រព័ន្ធ Metal: កាលពីការប្រកាសពី iPhone 6/6+ ក្រុមហ៊ុន Apple ក៏បាន ប្រកាសពី API ថ្មី សំរាប់ហ្គេម និងក្រាហ្វិកដែរ ឈ្មោះថាMetal ដែលនឹងចេញមក ជំនួសអោយ ការប្រើកូដ OpenGL និង OpenCL សំរាប់ អភិវឌ្ឍហ្គេម។ Metal អាចទាញយក ប្រយោជន៍ បានច្រើន ពី អង្គក្រាហ្វិក របស់ បន្ទៈឈីប A8 ព្រោះ Apple ជាម្ចាស់របស់ប្រព័ន្ធប្រតិបត្តិការណ៍ និងការស្ថាបនា ឈីប របស់ខ្លួន។ លទ្ធផល ឃើញថា ហ្គេម ដែលដើរដោយប្រើ Metal មានក្រាហ្វិក ស្រស់ស្អាត និងហ្មត់ជាងមុន ហើយហ្គេម ដើរលឿនជាងមុនរហូត 2x។ Samsung នឹងមិនអាចធ្វើដូច Apple ឬបង្កើតអ្វីស្រដៀងនឹង Metal បាននោះទេ ព្រោះខ្លួន មិនមានសិទ្ធិ កែកូដប្រព័ន្ធ Android ហើយបន្ទៈឈីប របស់ខ្លួន ប្រើអង្គគណនា និងអង្គក្រាហ្វិក របស់អ្នកផ្សេង មកផ្គុំគ្នាច្រើន រីឯ ទូរស័ព្ទដែលខ្លួន ផលិតមក ប្រើបន្ទៈឈីបផ្សេងៗគ្នាច្រើន៕
Google