khmerpost khmerpost Author
Title:
Author: khmerpost
Rating 5 of 5 Des:
ការបង្កើត blogspot ជំហានទីមួយនេះការបង្កើតប្លុកគឺយើងត្រូវមាន អាសយដ្ឋាន[[អ៊ីម៉ែល]](Email)ជាមុនសិន។ទើបយើងអាចបង្កើតបាន។ ដើម្បីបង្កើតប្លុកយើងច...

ការបង្កើត blogspot
ជំហានទីមួយនេះការបង្កើតប្លុកគឺយើងត្រូវមាន អាសយដ្ឋាន[[អ៊ីម៉ែល]](Email)ជាមុនសិន។ទើបយើងអាចបង្កើតបាន។
ដើម្បីបង្កើតប្លុកយើងចូលទៅកាន់[[គេហទំព័រ]] www.blogger.com ឬ www.blogspot.com បន្ទាប់មកយើងនឹងបានឃើញរូបដូចខាងក្រោម៖
[[រូបភាព:blogspot.jpg|center|1000px]]
បន្ទាប់មកនៅពេលដែលយើងបានចុចនូចពាក្យថា Get Started ហើយវានឹងបង្ហាញនូវផ្ទាំងមូយទៀត ទាមទារអោយយើងបំពេញ សំនុំបែបបទខ្លះ ដូចជា អាស័យអ៊ីមែល របស់យើង លេខសម្ងាត់របស់អ៊ីមែល ឈ្មោះសម្រាប់បង្ហាញនៅខាងដើម (ចំណងជើង ប្លក់របស់យើង) បំពេញថ្ងៃខែឆ្នាំកំណើត និងត្រូវវាយពាក្យត្រួតពិនិត្យបញ្ជាក់អោយ បានត្រឹមត្រូវ គេពាក្យយ៉ាងម្តេចយើងត្រូវសសេរដូចនោះ ទោះបីជាលំបាកនិងមើល ក៏ដោយនិងត្រូវគ្រីស ទៅលើពីរចំនុច គឺ E mail notification and I accept ។ នៅពេលលោកអ្នកបានបំពេញនូវឯសារខាងលើនេះរួចហើយ សូមចុច ពាក្យថា Continue នៅខាងក្រោមផ្នែកខាងស្តាំដើម្បីបន្តធ្វើការនៅលើវាទៀត ។វានិងបង្ហាញផ្ទាំងមួយទៀត តម្រូវអោយលោកអ្នកបំពេញ ដែលមានដូចជា Blog title មានន័យថា វានិង លេចចេញនៅខាងលើ វ៉ែបសាយរបស់យើង។ ហើយលោកអ្នកអាចសសេរ និងចង់ដាក់ ចំណងអ្វីក៏បានតាមលោកអ្នកត្រូវការ។ នៅខាងក្រោមនោះទៀត គឺមានសារះសំខាន់ ណាស់សម្រាប់យើង គឺមានន័យ ថាជាអាស័យដ្ឋានរបស់យើង។ ដើម្បីអោយគេងាយ ស្វែងរក និង យើងអាចចូល ទំព័រនេះបានសម្រាប់រចនា កែប្រែ និងសសេរព័ត៌មាន បន្ថែម។ លោកអ្នកអាច ដាក់នូវអាស័យដ្ឋាននេះនូវឈ្មោះអ្វីក៏បាន តែចូរចង់ចាំថា ត្រូវងាយចាំ ខ្លី ហើយ មានន័យ។ បំពេញអោយបានត្រឹមត្រូវតាមតែបានបង្ហាញ។[[រូបភាព:Blogger.jpg|right|250px]]
ពេលលោកអ្នកចុចរូចហើយតាមការណែនាំខាងលើរូចហើយ និងបង្ហាញផ្ទាំងមួយ ទៀត ។ ផ្ទាំងនេះក៏មានសារះសំខាន់ណាស់ដែរ
ត្រង់ថាទាមទារអោយលោក អ្នកជ្រើសរើស Template ដើម្បីទំព័រប្លុករបស់យើងបង្ហាញពេញលេញ។ Template នេះជារបស់វ៉ែប សាយប្លុកផ្ទាល់តែម្តង ។
លោកអ្នកអាចជ្រើសរើស Template មួយណាក៏បានតាម ចំណង់ចំណូលចិត្តរបស់លោកអ្នក។ ប្រសិនបើលោកអ្នកស្រលាញ់នូវ Template មួយណាហើយលោកអ្នកគ្រាន់តែចុចនៅលើវាជាការស្រេច។ សូមបញ្ជាក់ថា Template នេះមាន Columns ពីរ បី
តាមតម្រូវចិត្ត មានពណ៌ស្រស់ស្អាត ហើយមានតែ បន្តិបន្តូចប៉ុណ្ណោះ ប្រហែលតែ ប្រាំបី Templates។
សូមជ្រើសរើសTemplates ណាមួយដែល លោកអ្នកពេញចិត្ត។ Templates ទាំងអស់នេះមិន សូវស្អាតពិតមែន
 តែវាអាស្រ័យទៅ លើការរចនារបស់យើង និងមានគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់អោយវ៉ែបសាយរបស់ យើងមានភាពទាក់ទាញខ្ពស់បំផុត។
 ជាពិសេសលោកអ្នកត្រូវ មានអត្ថបទអោយ បាន ច្រើនដើម្បី អោយអ្នកទស្សនាក៏ដូចជា អ្នកដែលរកមេរៀន ដែល ទាក់ ទងទៅនឹងការ
សិក្សាប្រចាំថ្ងៃ ឬរឿងព្រេង រឿងកំប្លែង និងផ្សេងៗទៀតជាដើម។ ផងដែរនោះ លោក អ្នកត្រូវសសេរអត្ថបទអ្វីដែលថ្មី ដែលទាក់ទងទៅនឹង
ការសិក្សាប្រចាំថ្ងៃរបស់សិក្សា នុសិស្សដែលមានចម្ងល់នៅក្នុងខ្លួន
ហើយក៏ខិតខំស្រាវជា្រវនៅលើទំព័រអ៊ីនធឺណែត ដើម្បីយកមកសិក្សាបន្ថែមនោះ។ លោកអ្នកក៏អាចជ្រើសរើសយកនូវ Templates ថ្មីផ្សេងៗទៀតមកប្រើបានដែលដោយគ្រាន់តែលោកអ្នកចូលទៅក្នុងវ៉ែបសាយមួយដែលមានbtemplates.com
នោះលោកអ្នកនឹងទទួលបាន Templates ថ្មីៗ ស្អាតៗណាស់។

About Author

Advertisement

 
Top